You are currently viewing ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែឧសភា

ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែឧសភា

ព្រះវិហារ៖ ព្រឹកថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។