ក្រចេះ៖ ព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារស្រាវជ្រាវ បង្រ្កាបបទរល្មើសជាក់ស្តែង បទរល្មើសព្រៃឈើ និងការកាប់ទន្រ្ទានយកដីរបស់រដ្ឋ។ ក្នងកិច្ចប្រជុំនេះមានការចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងនាយការិយាល័យចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធ។