នៅព្រឹកថៃ្ងពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បានចាត់តាំងប្រតិភូដឹកនាំដោយលោក វរសេនីយ៍ឯក សេង ថុន្នី នាយករងមជ្ឈមណ្ឌល បានអញ្ជើញប្រគល់ថវិកាមូលនិធិហាមគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៥,១៥៦,៥០០(សាមសិបប្រាំលាន មួយរយហាសិបប្រាំមួយពាន់ប្រាំរយរៀលគត់) ជូនគ្រួសារសពនាយឯក ចុន សុខអាន សិ្ថតក្នុងភូមិជាចធំ ឃុំចុងជាចស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថៃ្ងទី៣០ ខែមេសា ឆ្នាំ២០២៣។