ត្បូងឃ្មុំ៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូឃ្មុំ ថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២៣ លោក វរសេនីយ៍ឯក ឈុំ សាវឿន មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត អញ្ជើញជួបសំណេះសំណាល និងទទួលថវិកាមួយចំនួនសម្រាប់ការជួសជុល និងកសាងអង្គភាព ពីបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិស្មាច់ ប្រទេសវៀតណាម និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រទេសកម្ពុជា។