You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត

ព្រៃវែង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកវរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលឧទ្ទេសនាមដោយលោក លោកវរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការ  លោក វរសេនីយ៍ទោ ផាត់ សារុំ នាយសេនាធិការរង កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរង អាវុធហត្ថខេត្ត។