You are currently viewing ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញផ្សព្វផ្សាយផែនការអន្តរាគមន៍ការពារការបោះឆ្នោតឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនជំនាញ

ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញផ្សព្វផ្សាយផែនការអន្តរាគមន៍ការពារការបោះឆ្នោតឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនជំនាញ

កំពត៖ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយផែនការអន្តរាគមន៍ការពារការបោះឆ្នោតឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនជំនាញដល់នាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងនាយសេនាធិការ មេបញ្ជាការរងទទួលជំនាញ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយលេខា នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងសិក្ខាកាមផងដែរ។