You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យរបស់នាយទាហានកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យរបស់នាយទាហានកងរាជអាវុធហត្ថ

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នំា២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យរបស់នាយទាហានកងរាជអាវុធហត្ថ និងការងារអប់រំចិត្តសាស្ត្រដល់យោធិន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងចូលរួមដោយលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ជំនួយការ មេបញ្ជាការ ក្រុង ស្រុក ស្នាក់ការសន្តិសុខ។