កំពង់ធំ៖ ព្រឹកព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទចុះសួរសុខទុក្ខ អតីតៈយុទ្ធជនចំនួន០៨គ្រួសារ ដែលកំពុងរស់នៅ លើដីសម្បទានសង្គមកិច្ចដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជន ស្ថិតនៅចំណុច៧៥ ភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ក៏បាននាំយកនូវអំណោយសម្ភារជាគ្រឿងឧបភោគបរិភោគដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២បេ(៥០ គីឡូក្រាម), ទឹកត្រី ០១យួរ, ប៊ីចេង ០២កញ្ចប់, ស្ករស ០១ កញ្ចប់, មីម៉ាម៉ា០២ កេស, ទឹកស៊ីអ៊ីវ០១ យួរ, ត្រីខ ១យួរ, ខ្ទឹមស០១គីឡូក្រាម, ថ្នាំពេទ្យ ០១ថង់ និងថវិកា ២០០,០០០៛។
នៅក្នុងឱកាសនោះដែរ លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំ ដល់គ្រួសារអតីតៈយុទ្ធជនបងប្អូន បន្តដាំដុះបង្កបង្កើនផលចញ្ចឹមសត្វដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ និងថែរក្សាអនាម័យ ថែទាំសុខភាពជាពិសេស ជំងឺកូវីត១៩ កុំភ្លេច៣កុំ៣ការពា និងសូមនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន ។