ភ្នំពេញ៖ នៅសាលប្រជុំក្រសួងបរិស្ថាន ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សា ការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ និងឆ្លងសេចក្តីព្រាងផែនការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការទន្រ្ទានរានយកដីរដ្ឋ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល, ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមានចូលរួមពីឯកឧត្តម តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម តំណាងក្រសួងនគររៀបចំដែនដី និងសំណង់ ឯកឧត្តម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម តំណាងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច និងឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង រាជធានី-ខេត្ត ព្រមទាំងមន្ត្រីក្រសួងស្ថាប័នដែលពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ។