ត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នំា២០២៣ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ទោ ឱម ណារុន នាយរងលេខាធិការដ្ឋាន ដែលមានជំងឺនឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅ ភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំមកនូវថវិការបស់មូលនិធិកងរាជអាវុធហត្ថខេត្ត ចំនួន ២,៤៧៧,៥០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនលោក និងក្រុមគ្រួសារ។