កណ្តាលៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ ប្រធាន អនុប្រធានមន្ទី មេបញ្ជាការ ក្រុង ស្រុកទាំង១១ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)