ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក ឌុច សម្ផស្ស នាយសេនាធិការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំប្រជុំឆ្លងបាយការណ៍លទ្ធផលការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០២៣ សមាសភាពចូលរួម នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខផងដែរ។