ប៉ៃលិន៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងពិធីបំពាក់ឋានន្តរសក្តិ ប្រកាសមុខតំណែងជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។