You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តរតនគិរី ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការ និងសិក្ខាកាមផងដែរ។