កោះកុង៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំបែងចែកតួនាទី និងភារកិច្ចមន្ទីរប្រតិបត្តិការការងារ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុងសមាសភាពចូលរួមមាន មេបញ្ជាការរងទទួលជំនាញប្រតិបត្តិការ នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ និងជំនួយការ។