You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

តំណាងលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានចាត់ឱ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាអង្គភាព ចំនួន ៦០០,០០០រៀល ជូនដល់ គ្រួសារលោក អនុសេនីយ៍ឯក សែ បឿន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ដែលទើបសម្រាលកូននៅគេហដ្ឋាន ភូមិគោកចំបក់ សង្កាត់-ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ក្នុងឱកាសនោះដែរ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ដ ផងដែរ។