ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តមុខដាស្ថិតនៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តមុខដា។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក យាយជី តាជី ប្រជាពលរដ្ឋ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ។ មានមតិក្នុងពិធីសម្ពោធនេះ ឯកឧត្តម សៅ សុខា បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួម ការពារសន្តិភាព ការពារអភិវឌ្ឍន កុំជឿ កុំធ្វើតាម កុំស្តាប់តាមការញុះញង់មជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព ព្រម ព្រមទាំងចូលរួម គាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បង្ករបង្កើនផលធ្វើស្រែ ដាំដំណាំផ្សេងៗ ជំរុញបង្កើនជីវភាពរស់នៅ និងស្នើដល់ប្រជាពលរដ្ឋពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច បានទាន់ពេលវេលា និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។