You are currently viewing នាយឧត្តមសេនីយ៏ សៅ សុខា អញ្ចើញចុះត្រូតពិនិត្យទីតាំងស្តុបឈើ នៅខេត្តព្រះវិហារ

នាយឧត្តមសេនីយ៏ សៅ សុខា អញ្ចើញចុះត្រូតពិនិត្យទីតាំងស្តុបឈើ នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមសេចក្កីសម្រេចលេខ០៩ សសរចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នឹងយោងតាមការប្រជុំគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យទីតាំងស្តុបឈើ
នៅក្នុងដីសម្បទានសង្គមកិច្ចអោយគ្រួសារកងទ័ពកងពលតូចអន្តរាគមន៍លេខ៧ចំណុះអោយកងពលធំលេខ៣ប្រចាំការនៅខេត្តព្រះវិហារ កាលពីឆ្នាំ២០១៤។

ហើយកងពលនេះបានប្រគល់អោយទៅក្រុមហ៊ុន ហុង សុភាព(ឌីវេឡុបមេន)គ្រប់គ្រង់បន្ត ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមាសភាពចូលរួមទាំងអស់រួមមាន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេបញ្ជាការកងរាជអាវុធខេត្តទាំងបី ប្រធានក្រសួងកសិកម្មរុក្ខាប្រមាញ់ខេត្ត និងក្រសួងបរិស្ថាន ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ខេត្តដែលមានការពាក់ព័ន្ធក៏បានចូលរួមផងដែរ។

កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការនេះមានចំនួនជាង២០០នាក់ បូកទាំងកម្លាំងឆ័ត្រយោង៩១១ ដែលបានចេញដំណើរតាមឧទ្ធម្ភាគចក្រចំនួន០៣គ្រឿង ទៅត្រួតពិនិត្យឈើឃាត់ទុកនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហានោះផងដែរ។

តាមការចុះត្រួតពិនិត្យទីតាំងស្តុបឈើជាក់ស្តែងឃើញថាៈឈើសរុបៈមានជាង៥០០ម៉ែតគួបដែលមធ្យោបាយដឹកជញ្ជូនចេញពីព្រៃ.ដោយរថយន្តរ៉ែវចំនួនៈ៦គ្រឿង,គោយន្ត៥គ្រឿង,ម៉ាស៊ីនអារពាក់កណ្តាលស្វ័យប្រវត្តិ(SD4)ចំនួន៤គ្រឿងទៀតផង។

ក្រោយពីបានចុះត្រួតពិនិត្យទីតាំងកន្លែងស្តុបឈើរួចមក ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានមានប្រសាសន៏ថា៖ ចំពោះឈើនឹងវត្ថុតាងទាំងឡាយ ដែលមាននៅក្នុងកន្លែងស្តុបឈើនោះ សូមអោយរក្សាទុកនៅដដែល ហើយដោយសមត្ថកិច្ចរបស់យើងជាអ្នកការពារ មិនអោយអ្នកណាម្នាក់មកដឹកជញ្ជូនចេញទៅក្រៅជាដាច់ខាត។

នាយឧត្តមសេនីយ៏ បានបន្តទៀតថា៖ សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែស្រាវជ្រាវរុករកកន្លែងលាក់ឈើបន្តទៅទៀត ហើយស៊ើបអោយច្បាស់អ្នកណាជាម្ចាស់ឈើ ហើយឈើនេះយកមកពីប្រភពណា? និងត្រួតពិនិត្យវាស់វែងអោយបានត្រឹមត្រូវ មានច្បាប់ប៉ុន្មានម៉ែតគូប? ហើយគ្មានច្បាប់ប៉ុន្មានគូប និងធ្វើរបាយការណ៏អោយបានច្បាស់លាស់ ដើម្បីផ្ញើរជូនទៅរាជរដ្ឋាភិបាល៕

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា៖ បើបងប្អូនប្រជាពលរដ្ឋណាបានដឹងអំពីបញ្ហាឈើទាំងនេះ សូមបងប្អូនជួយផ្តល់ជាព័ត៎មានដល់សមត្ថកិច្ច ដើម្បីងាយស្រួលដល់ជំនាញរបស់យើងធ្វើការងារនេះ។

ប៉ុន្តែបើឈើនេះខុសនឹងច្បាប់របស់រដ្ឋ គឺយើងជាអាដ្ញាធរដែនសមត្ថកិច្ច ត្រូវតែធ្វើសំណុំរឿងបែបបទនិងបញ្ជួនវុត្ថុតាងទាំងអស់នេះ ជូនទៅរាជរដ្ឋាភិបាល និងតុលាការដើម្បីអនុវត្តន៏នឹងចាត់វិធានការទៅតាមនិតិវិធីច្បាប់៕

(អត្ថបទ ខៀវ ដារ៉ា)