You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពី សំណុំរឿងរបស់ក្រុមហ៊ុនស៊ីងបាយអូថេក

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពី សំណុំរឿងរបស់ក្រុមហ៊ុនស៊ីងបាយអូថេក

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំកិច្ចប្រជុំពិភាក្សាអំពី សំណុំរឿងរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងអនុវត្តបទបញ្ជារាជរដ្ឋាភិបាលចំពោះការទិន្ទ្រានដីរដ្ឋ និងស្មារតីអង្គប្រជុំថ្ងៃទី០៩ មិថុនា នៅក្រសួងបរិស្ថាន សមាសភាពចូលរួមពីតំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល តំណាងក្រសួងបរិស្ថាន តំណាងអគ្គស្នងការនគរបាលជាតិ និងស្នងការ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ស្នងការរង ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងក្រុមជំនួយការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។