You are currently viewing ឧត្តមសេនីយ៍ត្រី លីវ ណារ៉ា អញ្ជើញបើកវគ្គបំប៉នគរុកោសល្យឆ្នាំ២០២៣ ដល់យោធាចារ្យវិទ្យាស្ថាន

ឧត្តមសេនីយ៍ត្រី លីវ ណារ៉ា អញ្ជើញបើកវគ្គបំប៉នគរុកោសល្យឆ្នាំ២០២៣ ដល់យោធាចារ្យវិទ្យាស្ថាន

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានប្រារព្ធពិធីបើកវគ្គបំប៉នគរុកោសល្យឆ្នាំ២០២៣ ដល់យោធាចារ្យវិទ្យាស្ថាន ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី លីវ ណារ៉ា នាយកស្ដីទី វិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ លោកនាយករង លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្ត្រហ្វឹកហ្វឺន យោធាចារ្យដែលជាសិក្ខាកាម នាយការិយាល័យ និងបុគ្គលិកដែលមានការពាក់ព័ន្ធ។