កែប៖ ព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។