កែប៖ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកែប នាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ២,២៣៥,០០០ រៀល ប្រគល់ជូនគ្រួសារលោក អនុសេនីយ៍ឯក គឹម នី អនុប្រធានមន្ទីរ ទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្ត ដែលឪពុកបង្កើតរបស់គាត់បានទទួលមរណភាព កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។