You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី នាក់ វណ្ណឌី

ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី នាក់ វណ្ណឌី

តាកែវ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំនាយទាហាន នាយទាហានរងក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី នាក់ វណ្ណឌី អនុប្រធានមន្ទីរ ភស្ភុភារកងរាជអាវុធហត្ថខេត្តតាកែវ ដែលមានជំងឺ វះកាត់បូសនាពេលកន្លងទៅ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិក្រាំងម្តេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកថវិកា ចំនួន ៣,២៤០,០០០៛ប្រគល់ជូនផងដែរ។ លោកឧត្តមសេនីយ៍ ក៏បានជូនពរដល់វរសេនីយ៍ត្រី នាក់ វណ្ណឌី ក៏ដូចជាក្រុមគ្រួសាររបស់លោកជួយតែសេចក្តីសុខ សេចក្តីចំរើន និងសុភមង្គល គ្រប់ពេលវេលា។