កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមិថុនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព ៕