You are currently viewing ឧត្តមសេនីយទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ

ឧត្តមសេនីយទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ

ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ស្នងការស្នងការដ្ឋានទាំង៧ មេបញ្ជាការគ្រប់បណ្ដាអង្គភាពដែលមានការពាក់ពន្ធ័នៅក្នុងផែនការ និងមានការភ្ជាប់ Vidéo conférence ពីបណ្ដាអង្គភាពរាជធានី ខេត្តពាក់ពន្ធ័ផងដែរ។

ពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិទី១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិផងដែរ។