You are currently viewing លោកស្រី វរសេនីយ៍ឯក អោម សុភារ៉ា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថទើបនឹងសម្រាលកូន

លោកស្រី វរសេនីយ៍ឯក អោម សុភារ៉ា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថទើបនឹងសម្រាលកូន

កណ្ដាល ៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល លោកស្រី វរសេនីយ៍ឯក អោម សុភារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខសំណេះសំណាល និង នាំយកថវិកា គ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់អាវុធហត្ថនារីទើបនឹងសម្រាលកូន គឺលោកស្រី អនុសេនីយ៍ទោ ហ៊ួយ មុំ ជំនួយការមន្ទីរស្រាវជ្រាវ និងបង្រា្កបបទល្មើស ទទួលបានថវិកា ចំនួន ១,៥៣៥,០០០ រៀល ស្ថិតនៅភូមិពាម ឃុំសំបូរ ស្រុកមុខកំពូល។

ក្នុងឱកាសនោះដែរ លោកស្រី អនុសេនីយ៍ត្រី ហ៊ួយ មុំ និងក្រុមគ្រួសារ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។