You are currently viewing អាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ករណីគ្រឿងញៀន

ប៉ៃលិន៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងខេត្តប៉ៃលិន នៅវេលាម៉ោង០៥ និង ៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានចុះបង្ក្រាបករណីគ្រឿងញៀននៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន១១នាក់ ស្រី០២នាក់ ក្នុងនោះ ជនជាតិចិនម្នាក់ ក្នុងនោះដែរកម្លាំងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕