ព្រៃវែង៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងប្រគល់ប័ណ្ណសរសើរលិខិតសរសើរដល់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធ។