កណ្ដាល៖ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល លោក វរសេនីយ៍ឯក ពក សាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខសំណេះសំណាលនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់នាយអាវុធហត្ថមានជំងឺ លោក វរសេនីយ៍ត្រី ប៉ែន ធារី អនុប្រធានមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ ទទួលបានថវិកា ចំនួន ១,៤១៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនស្ថិតនៅភូមិតាង៉ៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក វរសេនីយ៍ត្រី មឿង សុធា អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសទទួលបានថវិកា ចំនួន ១,១៦៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ ក្នុងឱកាសនោះដែរ នាយអាវុធហត្ថ និងក្រុមគ្រួសារបានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕