តាកែវ៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំនាយទាហាន នាយទាហានរងក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ អូន ធា នាយការិយាល័យផែនការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ (ដែលមានជម្ងឺគៀបឆ្អឹងត្រគៀគខាងឆ្វេង ស្ពោតឆ្អឹងនិងរលាក់ផាលខាងស្តាំ) នាពេលកន្លងទៅ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅថ្នល់បែក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នាពេលឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បាននាំយកថវិកាមូលនិធិមនុស្សធម៌ ចំនួយ ៣,២៩០,០០០៛ ។ ឈ្លៀតឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានជូនពរដល់ លោកស្រី អូន ធា ក៏ដូចជាក្រុមគ្រួសាររបស់លោកជួយតែសេចក្តីសុខ សេចក្តីចំរើន និងសុភមង្គល គ្រប់ពេលវេលា។