You are currently viewing ឧត្ដមសេនីយ៍ត្រី ឈៀង សុខុម ផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជានិតិវិធីបោះឆ្នោត

ឧត្ដមសេនីយ៍ត្រី ឈៀង សុខុម ផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជានិតិវិធីបោះឆ្នោត

កំពង់ធំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្ដមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជានិតិវិធីបោះឆ្នោត និងក្រមសិលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត។

នៅក្នុងពិធីនោះដែរ លោក វរសេនីយ៍ឯក ប៊ុន ឃី នាយសេនាធិការ និងជាគ្រូទេ្ទសនាមបង្គោល បានធ្វើការផ្សព្វផ្សាយស្តីពីការបោះឆ្នោត និងបទបញ្ជានិតិវិធីបោះឆ្នោតដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ កិច្ចប្រជុំនេះមានការចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ជំនួយការ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។