កំពតៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០០ និង១០នាទីទាបភ្លឺ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច
មុខកាស៊ីណូវ៉េហ្គាស ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ពាក់ព័ន្ធជាមួយករណីជួញដូរនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. សាន សម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត
០២. សុខ ផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត
០៣. យ៉ង វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ភ្នាក់ងារ បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង ដោយមានការសម្របសម្រួលពី លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ទើបអាចឈានទៅដល់ការឆែកឆេរ និងឃាត់ខ្លួនបានជនសង្ស័យខាងលើ។
ភ្នាក់ងារ បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៥កញ្ចប់
០២. កង់ចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)