You are currently viewing វរសេនីយ៍ឯក សេស សុផល អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ

វរសេនីយ៍ឯក សេស សុផល អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ

កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកសុក្រថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯកសេស សុផល មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកែប និងការងារផ្សេងៗមួយចំនួនទៀត។

សមាសភាពអញ្ជើញចូលរួមប្រជុំមានមេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរទាំង៧ នាយការិយាល័យ ផែនការប្រតិបត្តិការ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក នាយសេនាធិការមូលដ្ឋានស្រុកផងដែរ។