You are currently viewing ឧត្តមសេនីយ៍ទោ ដួង សារី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញបែបបទឯកសារ!

ឧត្តមសេនីយ៍ទោ ដួង សារី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញបែបបទឯកសារ!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ដួង សារី នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានបំពេញឯកសារសម្រាប់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ អញ្ជើញមកពីបណ្ដាអង្គភាពកងរាជអាវុធហត្ថពាក់ព័ន្ធ រាជធានី-ខេត្តទាំង១៧ និងមានការណែនាំក្នុងការបំពេញបែបបទឯកសារប្រវត្តិរូបអត្តសញ្ញាណប័ណ្ណនាយទាហាននៃកងយោធពលខេមរភូមិន្ទដោយលោកឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។