ពោធិ៍សាត់ៈ នៅវេលាម៉ោង០៧ និង៣៥នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកក្រគ សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចស្រុកក្រគរ ខេត្តពោធិ៍
សាត់។
បើប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ក្បាលបរ ចំនួន ៤១ គ្រឿង
០២. របាំងស្បៃមុង ប្រវែង ៥០០ ម៉ែត្រ
០៣. របាំងសាច់អួន ប្រវែង ២៥២៧០ ម៉ែត្រ
០៤. របាំងបរ ចំនួន ៧៦ ខ្សែ
០៥. បង្គោលចំរឹង ចំនួន ៩២០៥ដើម
០៦. បង្គោលឆ្នុក ចំនួន ២៤០០ដើម
០៧. ខ្សែនីឡុង ប្រវែង ១៦៧០ ម៉ែត្រ និងកូនត្រីចម្រុះ ២៣៤៣ គីឡូក្រាម
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីត្រូវបានលែងចូលក្នុងទន្លេវិញ។
(អត្ថបទ ម៉ាន់ ដាវីត)