បន្ទាយមានជ័យ៖ ដោយទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែន បានបំបែកសំណុំរឿករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩ និង ៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។