ព្រះវិហារ៖ នៅវេលាម៉ោង១០:២០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដឹកនាំដោយលោក វសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ដោយឃាត់រថយន្តកាមរីបានចំនួន ០១គ្រឿង ស្លាកលេខ កណ្តាល.២A០៦២៥ (ម្ចាស់រត់គេចខ្លួនបាត់) និងចាប់យកវត្ថុតាងពាក់ឈើសុក្រមចំនួន ៣៥ដុំ=១.៧៤៥ម៉ែត្រគូប។
បច្ចុប្បន្នរថយន្ត និងវត្ថុតាងឈើត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតបន្តនីតិវិធី។