ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំនៃវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានធ្វើការប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យហិរញ្ញវត្ថុ និងបុគ្គលិកដែលមានការពាក់ព័ន្ធ។