កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។