You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនលើកទី៣សម្រាប់ ឆមាសទី២ ឆ្នាំ២០១៦

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនលើកទី៣សម្រាប់ ឆមាសទី២ ឆ្នាំ២០១៦

ក្រចេះៈ នៅវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនលើកទី៣សម្រាប់ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន ៦៨ នាក់ ។

ក្នុងនោះ សិក្ខាកាមដែលបានសិក្សារៀនសូត្ររួចមានចំនួន ៣៩ នាក់ ដោយរៀនសូត្រ អស់រយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ។
ការសិក្សា មានមុខវិជ្ជាចំនួន ៧ មុខរួមមាន៖
១.លំហាត់របៀប
២.ការស្រាវជ្រាវ និងសំអាតព័ត៌មាន
៣.នីតិវិធី បង្ការ,បង្ក្រាប,ការជូញដូរគ្រឿងញៀន
៤.ការប្រើប្រាស់ផែនទី
៥.ការផ្ដល់ព័ត៌មាន តាមប្រពន្ធ័,whatsApp,facebook,line…
៦.ការណែនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ ថ្នាក់មូលដ្ឋាន
៧.ការប្រើប្រាស់ប្រពន្ធ័ GPS
ក្រោយមកតំណាងសិក្ខាកាម បានឡើងធ្វើការប្ដេជ្ញាចត្តិដោយលោក អនុសេនីយ៍ឯក សួន សារិ ។
បន្ទាប់មក លោកឧត្តមសេនីយ៏ មេបញ្ជាការ មានប្រសាសន៍បង្ហាញពីគោលបំណង់ នៃការហ្វឹកហ្វឺនរៀនសូត្រនេះ
ដើម្បីបំប៉នជំនាញបន្ថែមទៀតដល់ នាយ នាយរង ជា សិក្ខាកាមឲ្យមានការយល់ដឹងកានតែច្បាស់លាស់ក្នុងការអនុវត្តន៍ការងារ តួនាទីភារកិច្ច ក្នុងគោលដៅតម្រង់ទិសប្រកបដោយវិជ្ជាជីវ ដោះស្រាយនូវការងារឬបទល្មើសផ្សេងៗ អោយមានតម្លាភាពឈរលើស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ
និងបានផ្ដាំផ្ញើដល់សិក្ខាកាម ទាំងអស់ប្រកាន់ភ្ជាប់នូវ សិលធម៌ វិជ្ជាជីវៈជា អ.ហ គោរពវិន័យកងទ័ព បទបញ្ជាផ្ទៃក្នុង សាមគ្គីភាពគ្នា ខិតខំ អនុវត្ត ការងារឲ្យអស់ពីសមត្ថភាព ជួយរក្សារ សន្តិសុខ សន្ដាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋ សង្គមជាតិ និងរាជរដ្ឋាភិបាល ។


(អត្ថបទៈ ស្រ៊ុន សោភ័ណ្ឌ)