ព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព លោក បួន ហ៊ឹម ភេទប្រុស ជាសមាជិកនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ និងនាំយកនូវថវិកាមូលនិធិតេជោ១២៥ ចំនួន ២០,០០០,០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី ០៣កេសតូច, ទឹកបរិសុទ្ធ ០៥យួរ, ភេសជ្ជៈ ០៤កេស, ទឹកត្រី ០២យួរ , ទឹកស៊ីអ៊ីវ ០២យួរ ប្រគល់ជូនលោកស្រី បួន ស្រីម៉ុច ត្រូវជាកូនបង្កើតលោក បួន ហ៊ឹម ដល់លំនៅដ្ឋាននៃសពស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថាៈ មូលនិធិតេជោ១២៥ គឺបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ។