ឧត្តរមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សៀ ថុន នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។
ពិធីនេះធ្វើបទបង្ហាញដោយលោក ប៊ុន ធឿន ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី លោក នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខផងដែរ។