ប៉ៃលិនៈ នៅវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅបន្តប្រចាំខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចំណុះបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកប្រសាសន៍សំខាន់ៗពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការពង្រឹង និងពង្រីកសមត្ថភាព ក្នុងការបំពេញភារកិច្ចបានសម្រេចជូនអង្គភាព និងជូនជាតិមាតុភូមិ ពិសេសទៅទៀត គឺ ការពង្រឹងការពារសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ និងជំរុញអោយទៅចូលរួមបោះឆ្នោតនាថ្ងៃខាងមុខអោយបានគ្រប់ៗគ្នា ។
(អត្ថបទ ម៉ាន់ ដាវីត)