You are currently viewing វរសេនីយ៍ឯក សេង វិច្ឆិកា ចប្រជុំក្រុមការងារព្រៀងធ្វើរបាយការណ៍រវាងទ្វេភាគីកម្ពុជា និងវៀតណាម

វរសេនីយ៍ឯក សេង វិច្ឆិកា ចប្រជុំក្រុមការងារព្រៀងធ្វើរបាយការណ៍រវាងទ្វេភាគីកម្ពុជា និងវៀតណាម

កំពត៖ នៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត កិច្ចប្រជុំក្រុមការងារព្រៀងធ្វើរបាយការណ៍ (ដើម្បីប្រជុំថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣) រវាងទ្វេភាគីកម្ពុជា និងវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងភាគីវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯកបំរុង ប៊ូយ ថាញ់ផុង នាយរងសេនាធិការ (វៀតណាម) ដោយមានការអញ្ជើញចូលរួមពីលោកសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ លេខាធិការដ្ឋាន និងគណៈប្រតិភូវៀតណាម។