You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំអំពីផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពពីធីបើកយុទ្ធនាការឃោសនាបោះឆ្នោត

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំអំពីផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពពីធីបើកយុទ្ធនាការឃោសនាបោះឆ្នោត

ភ្នំពញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលពុធ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំអំពីផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពពីធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា (ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៣) និងផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធី«រុក្ខទិវា» នៅខេត្តកំពង់ឆ្នាំង(ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣) ។ កិច្ចប្រជុំនេះនមានភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី/ខេត្តផងដែរ។