កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី ដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគិរី បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកតាសួសស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន និងបានបំផ្លាញចោលនៅនឹងកន្លែង។