ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើពិធីប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ និងសេចក្ដីសម្រេចដំឡើងឋានន្តរសក្ដិ ជូនដល់យោធិននៃវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន និងដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករង លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន យោធាចារ្យដែលជាសិក្ខាកាម នាយការិយាល័យ និងបុគ្គលិកដែលមានការពាក់ព័ន្ធ។