កោះកុង៖ នៅសាលប្រជុំលេខាធិការដ្ឋានបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច សមាសភាពចូលរួមមានមេបញ្ជាការរងនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យប្រតិបត្តិការ នាយការិយាល័យបុគ្គលិក និងមានភ្ជាប់តាមប្រព័ន្ធ Zoom ទៅមូលដ្ឋានក្រុង/ស្រុក ស្នាក់ការ។