កំពង់ធំ៖ រសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងសិក្ខាកាមជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការផ្ដាំផ្ញើដល់នាយ នាយរងដែលជាសិក្ខាកាមដែលទើបបញ្ចប់វគ្គនេះសូមប្រែក្លាយចំណេះដឹងដែលបានរៀនសូត្រកន្លងមកនេះយកទៅអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទបញ្ជា តាមគោលការច្បាប់ បំរើប្រជាជន និងប្រទេសជាតិ ស្របតាមទិសស្លោករបស់ ឯកឧត្តម ឧត្តមសេនីយ៍មេបញ្ជាការ និងខិតខំថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ។