កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រតិភូក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធបានអញ្ជើញចុះត្រួតពិនិត្យការកសាងហេដ្ឋារចនសម្ព័ន្ធនានា និងការស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំសែនរីករាយ ដែលមានកម្ពស់ ៦៧៤ម៉ែត្រ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ។